Skip to main content

View May 6, 2025 Special Mail Ballot Unofficial Election Results

ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2024 ការបោះឆ្នោតប្រធានាធិបតីទូទៅ

ចុះឈ្មោះបោះឆ្នោត

ថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត៖ ថ្ងៃទី 21 ខែតុលា ឆ្នាំ 2024

  • ប្រសិនបើអ្នកបានផ្លាស់ប្តូរឈ្មោះ ឬ ផ្លាស់ប្តូរសម្ព័ន្ធភាព នៃគណបក្ស​ នយោបាយ អ្នក ត្រូវតែ ចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញ។
  • បំពេញទម្រង់បែបបទ ដាក់ចុះ ហត្ថលេខា ហើយ ផ្ញើរទៅកាន់៖ Registrar of Voters, Voter Registration Division, PO Box 611300, San Jose, CA 95161-1300។ ពាក្យសុំចុះឈ្មោះនៅតាមទូរសារ (Fax) នឹងមិនអាចត្រូវទទួលយកបានទេ។
  • ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត

ប្រសិនបើអ្នកបានធ្វើឤេយខកខានកាលកំណត់ នៃការចុះឈ្មោះបោះឆ្នោត អ្នកនឹងមានជម្រើសក្នុងការចុះឈ្មោះតាមរយៈ ការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌ  នៅការិយាល័យចុះឈ្មោះបោះឆ្នោត ឬ នៅមណ្ឌលបោះឆ្នោតណាមួយក៏បាន។

បោះឆ្នោតតាមសំបុត្រ

រាល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ នឹងទទួលបានការបោះឆ្នោតតាមសំបុត្រដែលចាប់ផ្តើម 29 ថ្ងៃ   មុនថ្ងៃបោះឆ្នោត។ បំពេញទម្រង់ស្នើសុំបោះឆ្នោតតាមសំបុត្រដែលមាននៅខាងក្រោម ប្រសិនបើអ្នកត្រូវការសន្លឹកឆ្នោតជំនួសថ្មី។

ថ្ងៃចុងក្រោយដើម្បីស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រជំនួសផ្ញើតាមប្រៃសណីយ៍៖ ថ្ងៃទី 29 ខែតុលា ឆ្នាំ 2024

ព័ត៌មានអំពី ទម្រង់សំណុំបែបបទពាក្យសុំសន្លឹកឆ្នោត បោះឆ្នោត ផ្ញើតាមសំបុត្រ

ផ្ញើតាមសំបុត្រ ឬ ទូរសារ(Fax) ទៅ៖ Registrar of Voters, Vote by Mail Division, PO BOX  611750, San Jose, CA 95161-1750. លេខទូរសារ (Fax) (408) 293-6002.

សន្លឹកឆ្នោតការបោះឆ្នោតតាមសំបុត្រ សម្រាប់ការបោះឆ្នោតប្រធានាធិបតីទូទៅ នៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2024 នឹងត្រូវបានផ្ញើតាមប្រៃសណីយ៍ចាប់ផ្តើមពីសប្តាហ៍នៃថ្ងៃទី 7 ខែតុលា ឆ្នាំ 2024។