តើ ច្បាប់ ជម្រើស នៃការ ជ្រើសរើស របស់ អ្នកបោះឆ្នោត មានអត្ថន័យយ៉ាងណា ចំពោះខ្ញុំក្នុងនាមជាអ្នកបោះឆ្នោតតាមសំបុត្រ?
ប្រសិនបើអ្នកធ្លាប់បាន បោះឆ្នោតផ្ញើតាម សំបុត្រ ពី មុននោះ ដំណើរការ បោះឆ្នោត របស់អ្នក ភាគច្រើន គឺ ដូចគ្នា នៅ ក្រោម ច្បាប់ជ្រើសរើស របស់ អ្នក បោះឆ្នោត។ ទោះយ៉ាងណាក៏ដោយ មានការផ្លាស់ប្តូរ បន្តិច បន្តួច ដែលនឹង ធ្វើឱ្យវា កាន់ តែងាយស្រួល ក្នុងការ បោះឆ្នោត។
ឥឡូវនេះ អ្នក បោះឆ្នោត ទាំងអស់ នឹង បានទទួល សន្លឹកឆ្នោតបោះតាម សំបុត្រ (VBM) ដោយស្វ័យប្រវត្តិ។ អ្នក មិន ចាំបាច់ ដាក់ សំណើ ទៅ VBM ទេ។ សន្លឹកឆ្នោត នឹង ត្រូវបានផ្ញើ ប្រហែល មួយ ខែ មុនពេល បោះឆ្នោត នីមួយៗ ដែល ផ្តល់ ពេលវេលា ជាច្រើន ដល់អ្នក ដើម្បី គូស និង ប្រគល់ សន្លឹកឆ្នោត របស់ អ្នកនៅពេល ដែលងាយស្រួល បំផុត សម្រាប់ អ្នក។
តើខ្ញុំត្រូវផ្ញើសន្លឹកឆ្នោតរបស់ខ្ញុំ ត្រឡប់មកវិញ ដោយរបៀប យ៉ាងដូចម្តេច?
អ្នកមានជំរើសជាច្រើនក្នុងការប្រគល់ សន្លឹកឆ្នោត របស់អ្នក ត្រឡប់ មក វិញ។ សន្លឹកឆ្នោតត្រូវតែប្រគល់ ត្រឡប់មកអោយវិញ មុនពេល ថ្ងៃ បោះឆ្នោតត្រូវ បាន បិទ ពេលវេលា ម៉ោង ធ្វើ ការ។
- ដោយតាមសំបុត្រ: អ្នកអាចផ្ញើសន្លឹកឆ្នោតរបស់អ្នកត្រឡប់មក វិញតាមសំបុត្រ។ មិនចាំបាច់ ឤេយមាន បិទតែម ទេ ប្រសិនបើអ្នកប្រើ ស្រោមសំបុត្រ ផ្ញើត្រឡប់មកវិញដែលបានផ្តល់ឱ្យ។ សន្លឹកឆ្នោត ត្រូវតែ បានដាក់ស្លាកកត់ត្រា សម្គាល់ នៅ មុនថ្ងៃ បោះឆ្នោត ហើយ ត្រូវបានទទួល ដោយ ការិយាល័យមន្ត្រីចុះឈ្មោះ អ្នក បោះឆ្នោត ក្នុង រយៈពេល ប្រាំពីរ ថ្ងៃ បន្ទាប់ ពីការ បោះឆ្នោត។
- នៅតាមមជ្ឈមណ្ឌលបោះឆ្នោត៖ មណ្ឌល បោះឆ្នោត នឹង បើកធ្វើការ រហូតដល់ទៅ 11ថ្ងៃ មុនពេលបោះឆ្នោត។ អ្នកអាចផ្ញើ សន្លឹកឆ្នោត ដែល អ្នក បានបំពេញរួចហើយ នៅមជ្ឈមណ្ឌល បោះឆ្នោត ណាមួយនៅក្នុង ខោនធី ក៏បាន។ បញ្ជីឈ្មោះ មជ្ឈមណ្ឌល បោះឆ្នោត នឹងត្រូវបោះផ្សាយមុនពេល ការ បោះឆ្នោត នីមួយៗ។
- នៅតាមប្រអប់ដាក់សន្លឹកឆ្នោត៖ សន្លឹកឆ្នោត អាចត្រូវបាន ប្រគល់ ជូនត្រឡប់មកវិញ នៅក្នុង ប្រអប់ សន្លឹកឆ្នោត ណាមួយ នៅក្នុង ខោនធី ដែល ចាប់ផ្តើម នៅថ្ងៃ ទី 29 មុនពេលថ្ងៃ បោះឆ្នោត។ ប្រអប់ ទម្លាក់ សន្លឹកឆ្នោត ដែលមាន សុវត្ថិភាព ហើយ ប្រអប់ ទម្លាក់ សន្លឹកឆ្នោត ត្រូវបាន ចាក់សោ ដាក់ នៅ កន្លែង ទីតាំង ដើម្បី ងាយស្រួល និង អាច បាន ចូល ធ្វើដំណើរការ បាន។ បញ្ជី នៃ ប្រអប់ ទម្លាក់ សន្លឹកឆ្នោត នឹង ត្រូវ បាន ផ្សព្វផ្សាយ មុន ការ បោះឆ្នោត នីមួយៗ។
តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំ ត្រូវការសន្លឹកឆ្នោត ជំនួសថ្មី?
មានហេតុផលជាច្រើនដែលអ្នក ត្រូវការ សន្លឹកឆ្នោតជំនួស ថ្មី។ ឧទាហរណ៍ អ្នកអាច នឹង បាត់សន្លឹកឆ្នោត ឬ បាន ធ្វើ ខុស នៅពេល គូសបំពេញ វា។ អ្នក ក៏ អាច ស្នើសុំ សន្លឹកឆ្នោត ជំនួស ថ្មី បានប្រសិន បើ អ្នក ត្រូវការ ផ្លាស់ប្តូរ អាសយដ្ឋាន របស់ អ្នក ឬ ធ្វើបច្ចុប្បន្នភាព ព័ត៌មាន ធ្វើ ចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក។
មាន វិធី បី យ៉ាង ដើម្បី ទទួលយក សន្លឹកឆ្នោត ជំនួស ថ្មី បាន៖
- ដោយតាមសំបុត្រ: អ្នកអាចស្នើសុំ សន្លឹកឆ្នោត ថ្មី មួយ ដើម្បីផ្ញើ ទៅឤេយ អ្នក។ សូមទូរស័ព្ទ ទៅ កាន់ ការិយាល័យ មន្ត្រី ចុះឈ្មោះ អ្នកបោះឆ្នោត ដោយ ឥតគិតថ្លៃ តាមរយៈ លេខ (866) 430-VOTE (8683) ឬ តាមរយៈ អ៊ីម៉ែល [email protected]។ ការស្នើសុំរបស់ អ្នក ត្រូវតែ ឤេយបាន ទទួល យ៉ាងហោច ណាស់ ប្រាំពីរ ថ្ងៃមុន ការ បោះឆ្នោត។ បន្ទាប់ពីនោះ សន្លឹកឆ្នោត ជំនួស ថ្មី អាច មកយក បាន ដោយផ្ទាល់ខ្លួន តែ ប៉ុណ្ណោះ។
- ដោយផ្ទាល់ខ្លួន: អ្នកអាច មកយក សន្លឹកឆ្នោត ថ្មី ជំនួស ដោយផ្ទាល់ នៅការិយាល័យមន្ត្រីចុះឈ្មោះអ្នក បោះឆ្នោតឬ នៅ មជ្ឈមណ្ឌល បោះឆ្នោតណាមួយ នៅក្នុង ខោនធី ក៏បាន។
- តាម អ៊ីនធឺណិត៖ អ្នកអាចប្រើការបោះឆ្នោតអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធសំបុត្រ(RAVBM) ដើម្បីទាញយកច្បាប់ចម្លងនៃសន្លឹកឆ្នោតដែលអាចបោះពុម្ព និង ផ្ញើមកវិញតាមប្រៃសណីយ៍។
ប្រសិនបើ អ្នកបានទទួល ហើយនិង បោះឆ្នោតប្រើ សន្លឹកឆ្នោត ជំនួសថ្មី សន្លឹកឆ្នោតផ្សេងទៀត របស់ អ្នក នឹង ត្រូវបានចាត់ទុក ជា មោឃៈ។ សូម បំផ្លាញ ហើយ បោះចោល សន្លឹកឆ្នោត ដែលអ្នកមិន បានប្រើ។ មានតែ សន្លឹកឆ្នោត មួយ សន្លឹក គត់ តែប៉ុណ្ណោះ ដែលនឹង ត្រូវ បានទទួល យក ពី អ្នកបោះឆ្នោតម្នាក់ សម្រាប់នៅ ក្នុងការ បោះឆ្នោត នីមួយ។
តើមានអ្វីកើតឡើង ប្រសិនបើ ខ្ញុំ មិនចង់ បោះឆ្នោត នៅតាម សំបុត្រ?
ប្រសិនបើ អ្នក មិនចង់ បោះឆ្នោត ដោយ ប្រើសន្លឹកឆ្នោត បោះតាម សំបុត្រ នោះទេ អ្នកអាច ទៅកាន់ មជ្ឈមណ្ឌល បោះឆ្នោត ដើម្បី បោះឆ្នោត ដោយ ផ្ទាល់។ ប្រសិន បើ អ្នក បោះឆ្នោត នៅឯ មណ្ឌល បោះឆ្នោត នោះ សន្លឹកឆ្នោត ដែលបានផ្ញើតាម សំបុត្រ នឹង ត្រូវ ចាត់ទុកជា មោឃៈ។ អ្នកអាចយកវាទៅ ឤេយ នៅ មណ្ឌលបោះឆ្នោត ឬ បំផ្លាញ វាចោល ហើយ ឬ បោះវា ចោល ក៏បាន។
ប្រព័ន្ធបោះឆ្នោត ដែល អាចចូលធ្វើដំណើរការបាន តាមរយៈ បោះឆ្នោត ផ្ញើតាម សំបុត្រ ពីចម្ងាយ (RAVBM)
ប្រព័ន្ធ RAVBM នឹង មានដំណើរការ ចាប់ផ្តើម ពី 29 ថ្ងៃ មុនការ បោះឆ្នោត។ អ្នកត្រូវតែជាអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតដើម្បីប្រើប្រាស់ប្រព័ន្ធនេះបាន។ សន្លឹកឆ្នោត របស់អ្នកត្រូវប្រគល់មកវិញនៅ ម៉ោង 8:00 យប់ នៅថ្ងៃ បោះឆ្នោត ឬ ត្រូវតែមានដាក់ ស្លាកសញ្ញា នៅមុនថ្ងៃ បោះឆ្នោត ហើយនិង ទទួលបាន មិនឤេយលើស ពី 7 ថ្ងៃ បន្ទាប់ ពីថ្ងៃ បោះឆ្នោត។
តើប្រព័ន្ធបោះឆ្នោតអាចចូលប្រើបានពីចម្ងាយតាមប្រព័ន្ធបោះឆ្នោតតាមសំបុត្រ មានសម្រាប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ដែរ ឬ ទេ?
បាទ គឺ មាន។ ច្បាប់ រដ្ឋ កាលីហ្វ័រញ៉ា អនុញ្ញាតឱ្យអ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ប្រើប្រាស់ប្រព័ន្ធ RAVBM សម្រាប់រាល់ការបោះឆ្នោតដែលចាប់ផ្តើមនៅឆ្នាំ 2022 ដោយមិនគិត ថាតើអ្នកបោះឆ្នោតជាអ្នកបោះឆ្នោតពិការ ឬ ជាទាហានយោធា ឬ អ្នកបោះឆ្នោតនៅក្រៅប្រទេសនោះទេ។
តើ មាន ជម្រើស ក្នុងការ បោះឆ្នោត ផ្ញើតាម សំបុត្រ ដែល អាច ចូល ធ្វើដំណើរការ បាន ដល់ជនដែលមាន ពិការភាព ដែរ ឬ ទេ?
ត្រូវហើយ គឺមាន អ្នក បោះឆ្នោតដែល មាន ពិការភាព អាច ប្រើ ប្រព័ន្ធបោះឆ្នោត ដែលអាច ចូលធ្វើ ដំណើរការ បាន តាមរយៈ បោះឆ្នោត ផ្ញើតាម សំបុត្រ ចូលទៅបោះឆ្នោត និង បោះឆ្នោតដោយ ឯករាជ្យភាព និង ឯកជនភាព។ ជំនួស ទៅវិញ ដើម្បី ឤេយការ ប្រើ សន្លឹកឆ្នោត បោះឆ្នោត ផ្ញើតាម សំបុត្រ អ្នកអាច ចូល ប្រើ សន្លឹកឆ្នោត ជា អេឡិចត្រូនិច ដែល អាច ត្រូវ បាន សម្គាល់ ដោយ ប្រើ បច្ចេកវិទ្យា ជំនួយ ផ្ទាល់ ខ្លួន របស់អ្នកនៅតាម ផ្ទះ។ នៅពេល អ្នក ធ្វើរួចរាល់ហើយ អ្នកត្រូវ បោះពុម្ព សន្លឹកឆ្នោត របស់ អ្នក ហើយ វាអាច ត្រូវ បាន ប្រគល់ត្រឡប់មក ឤេយ វិញ នូវ ស្រោម សំបុត្រ បោះឆ្នោត ផ្ញើតាមសំបុត្រ ដើម របស់ អ្នកដោយមាន ចុះ ហត្ថលេខា របស់ អ្នក ទៅ ការិយាល័យ មន្ត្រី ចុះឈ្មោះ អ្នកបោះឆ្នោត ដើម្បី ឱ្យ សន្លឹកឆ្នោត របស់ អ្នកត្រូវបាន រាប់ បញ្ចូល។ ដើម្បី ការពារ ភាពឯកជន និងសុវត្ថិភាព របស់ អ្នក ការ ជ្រើសរើស សន្លឹកឆ្នោត របស់ អ្នក មិន ត្រូវ បាន បញ្ជូន តាមប្រព័ន្ធ អ៊ីនធឺណិត ទេ។
តើ ប្រព័ន្ធ បោះឆ្នោត ដែល អាច បោះឆ្នោតផ្ញើ តាមសំបុត្រ បាន ពី ចម្ងាយ អាច ប្រើបាន សម្រាប់អ្នក បោះឆ្នោត យោធា ហើយនិង អ្នកនៅ បរទេស ដែរ ឬ ទេ?
ត្រូវហើយ គឺអាចប្រើបាន អ្នក បោះឆ្នោត យោធា ឬ អ្នកនៅ បរទេសអាច ប្រើ ប្រព័ន្ធ បោះឆ្នោត ដែល អាច ចូល ធ្វើ ដំណើរការ បោះឆ្នោត ផ្ញើតាម សំបុត្រពីចម្ងាយ បាន ដើម្បី ចូល ប្រើ និង បោះឆ្នោត សន្លឹកឆ្នោត របស់ ពួក គេ ដោយ ភាពឯករាជ្យ និង ភាពឯកជន។ ជំនួស ទៅវិញ ដើម្បី ឤេយ ការប្រើ សន្លឹកឆ្នោត បោះ ផ្ញើតាម សំបុត្រ អ្នកអាច ចូលមើល សន្លឹកឆ្នោត ជា អេឡិចត្រូនិច បាន។ នៅពេលអ្នក ធ្វើ រួចរាល់ហើយ អ្នកត្រូវ បោះពុម្ព សន្លឹកឆ្នោត របស់ អ្នក ហើយ វា ត្រូវ តែបានប្រគល់ ត្រឡប់ឤេយមកវិញនូវ ស្រោមសំបុត្រ បោះឆ្នោត ផ្ញើតាម សំបុត្រ របស់ អ្នក ដោយ មាន ចុះ ហត្ថលេខា របស់ អ្នក ទៅការិយាល័យ មន្ត្រីចុះឈ្មោះ បោះឆ្នោត ដើម្បី ឤេយ សន្លឹកឆ្នោត របស់ អ្នកត្រូវបានរាប់បញ្ចូល។ ដើម្បី ការពារ ភាពឯកជន និង សុវត្ថិភាព របស់ អ្នក ក្នុងការ ជ្រើសរើស សន្លឹកឆ្នោត របស់ អ្នក មិនត្រូវ បាន បញ្ជូន ទៅតាមអ៊ីនធឺណិត ទេ។
ការចូលប្រើប្រព័ន្ធ RAVBM
អ្នកបោះឆ្នោតទាំងអស់អាចចូលទៅដោយផ្ទាល់ ចូលទៅកាន់ប្រព័ន្ធ RAVBM។ ចាប់ផ្តើម 29 ថ្ងៃមុនការបោះឆ្នោត។ លើសពីនេះទៀត, សម្រាប់ អ្នកបោះឆ្នោតដែលស្នើសុំការចែកចាយសន្លឹកឆ្នោតនៅ គ្រាពេលមានអាសន្ន ស្របតាមមាត្រា 3021 ការចូលប្រើ RAVBM ក៏អាចត្រូវបានផ្តល់ជាទម្រង់នៃការប្រគល់សន្លឹកឆ្នោត ដោយមន្ត្រីរៀបចំការ បោះឆ្នោត ផងដែរ។
Links តំណភ្ជាប់ សម្រាប់អ្នកបោះឆ្នោត
តើច្បាប់ជម្រើស របស់ អ្នកបោះឆ្នោត មានន័យដូចម្តេច ចំពោះខ្ញុំក្នុងនាមជា អ្នកបោះឆ្នោត នៅ កន្លែងបោះឆ្នោត?
មេទំព័រ នៃ ច្បាប់សិទ្ធិ ជ្រើសរើស របស់ អ្នកបោះឆ្នោត
ការបោះឆ្នោតសម្រាប់ពលរដ្ឋ ជនពិការ ដែលអាចចូលប្រើបាន
ការិយាល័យ ចុះឈ្មោះ អ្នកបោះឆ្នោត ខិតខំផ្តល់មណ្ឌល បោះឆ្នោត ដែល អាចចូលប្រើបាន ទៅដល់ មនុស្សចាស់ និង អ្នកបោះឆ្នោត ដែលមាន ពិការភាព។ ប្រសិនបើ មណ្ឌល បោះឆ្នោត មិនបំពេញតាមគោលការណ៍នៃការ ណែនាំអំពី ភាពងាយស្រួលនេះទេ សូមទូរស័ព្ទទៅលេខ (408) 299-POLL (7655) ដើម្បីទទួលបាន ព័ត៌មាន អំពី វិធីសាស្រ្ត ផ្សេងទៀតនៃការ បោះឆ្នោត។
ប្រព័ន្ធបោះឆ្នោត តាម អេឡិចត្រូនិក របស់ ខោនធី Santa Clara ជាមួយនឹងមុខងារដែលអាចចូលប្រើបាន រួមទាំង អេក្រង់ប៉ះ ហើយនិង សំឡេង ផ្តល់ឱ្យអ្នកបោះឆ្នោត ដែលមានពិការភាព ក្នុងការបោះឆ្នោត សម្ងាត់ ដោយគ្មានជំនួយ។ ប្រព័ន្ធ បោះឆ្នោត ត្រូវបានបំពាក់ដោយ ធាតុផ្សំនៃការបោះឆ្នោត ជាសំឡេងដែល អនុញ្ញាត ឱ្យអ្នក បោះឆ្នោត ស្តាប់ សន្លឹកឆ្នោត ហើយនិង ធ្វើការជ្រើសរើសរបស់ពួកគេ ដោយ ប្រើក្តារចុច ដែលបានផ្តល់ឱ្យ។ បន្ទះចុច រួមបញ្ចូល មុខងារ "sip and puff" លក្ខណៈផងដែរ។
អ្នកបោះឆ្នោត ដែលមិនអាចគូស សន្លឹកឆ្នោត បាន អាចនាំបុគ្គលរហូតដល់ទៅ ពីរ នាក់ ដើម្បីជួយពួកគេក្នុងការ បោះឆ្នោត។
ការថតសំឡេងនៃ ការណែនាំព័ត៌មានរបស់ អ្នកបោះឆ្នោត ខោនធី អាចរកបានតាមការ ស្នើសុំ។ ទូរស័ព្ទទៅលេខ (408) 299-VOTE (8683) ឬ ឥតគិតថ្លៃ (866) 430-VOTE (8683)។
ព័ត៌មានចុះឈ្មោះ និង ការ បោះឆ្នោត អាចរកបាន សម្រាប់ ជនពិការការ ស្តាប់ដោយការ ទំនាក់ទំនង TTY ។ ហៅទៅ 711