របៀបចុះឈ្មោះបោះឆ្នោត
តើអ្នកណាអាចចុះឈ្មោះបោះឆ្នោតបាន?
- មានអាយុយ៉ាងតិចបំផុតគឺ 18 ឆ្នាំ នៅថ្ងៃបោះឆ្នោត
- ពលរដ្ឋអាមេរិក
- អ្នករស់នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា (California)
- នៅពេលបច្ចុប្បន្ននេះ មិនត្រូវបានជាប់ពន្ធនាគាររដ្ឋ ឬ ជាប់ពន្ធនាគាសហព័ន្ធសម្រាប់ការផ្តន្ទា ទោសក្នុងបទឧក្រិដ្ឋ ហើយនិង (ដើម្បីព័ត៌មានបន្ថែមសម្រាប់បុគ្គលដែលមានការផ្តន្ទាទោសព្រហ្មទណ្ឌ ឬ ត្រូវបានឃុំខ្លួននៅក្នុងកុក ឬ ពន្ធនាគារ)
- (សំរាប់ព័ត៌មានប្ថែម សូមមើល សិទ្ធិបោះឆ្នោតៈ មនុស្សនៅក្រោមអនុបាល ភាព (Voting Rights: Persons Subject to Conservatorship))។
អ្នកអាចចុះ ឈ្មោះបោះឆ្នោតទុកជាមុនបាន ប្រសិនបើអ្នក៖
- មានអាយុយ៉ាងតិចបំផុតគឺ 16 ឆ្នាំ
- ពលរដ្ឋអាមេរិក
- អ្នករស់នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា (California)
- នៅពេលបច្ចុប្បន្ននេះ មិនត្រូវបានជាប់ពន្ធនាគាររដ្ឋ ឬ ជាប់ពន្ធនាគាសហព័ន្ធសម្រាប់ការផ្តន្ទាទោសក្នុងបទឧក្រិដ្ឋ ហើយនិង ដើម្បីព័ត៌មានបន្ថែមសម្រាប់បុគ្គលដែលមានការផ្តន្ទាទោសព្រហ្មទណ្ឌ ឬ ត្រូវបានឃុំខ្លួននៅក្នុងកុក ឬ ពន្ធនាគារ
- ការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកនឹងមានសកម្មភាពនៅពេលដែល អ្នកមានអាយុគ្រប់ 18 ឆ្នាំ
ថ្ងៃផុតកំណត់ក្នុងការចុះឈ្មោះអ្នកបោះឆ្នោត៖ 15 ថ្ងៃ មុន ថ្ងៃ បោះឆ្នោត
តើខ្ញុំត្រូវចុះឈ្មោះបោះឆ្នោតដោយរបៀបណា?
ប្រើប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតនៅតាមអ៊ីនធឺណិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា
ក្រដាសសំណុំទម្រង់បែបបទនៃការចុះឈ្មោះមាននៅ ការិយាល័យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត
ការិយាល័យប្រៃសណីយ៍សហរដ្ឋអាមេរិក បណ្ណាល័យសាធារណៈ នាយកដ្ឋានយានយន្ត និង ការិយាល័យរដ្ឋាភិបាលផ្សេងទៀត។ សំណុំទម្រង់បែបបទដែល បានបំពេញ ហើយនិង បានចុះហត្ថលេខារួចហើយ ត្រូវតែប្រគល់ជូនត្រឡប់មកវិញ ដោយផ្ទាល់ ខ្លួន ឬ ផ្ញើរនៅតាមសំបុត្រ។ មិនអាចផ្ញើរតាមទូរសារ ឬ អ៊ីមែលបានទេ។
អាស័យដ្ឋាន៖ ការិយាល័យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត: 1555 Berger Drive, Building 2, San Jose, CA 95112
អាស័យដ្ឋានសម្រាប់ផ្ញើរសំបុត្រ: ការិយាល័យមន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត PO Box 611300, San Jose, CA 95161-1300