Skip to main content

View May 6, 2025 Special Mail Ballot Unofficial Election Results

ថ្ងៃទី 8 ខែមេសា ឆ្នាំ 2025 ការបោះឆ្នោតពិសេស

ចុះឈ្មោះបោះឆ្នោត

 ថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត៖ ថ្ងៃទី 24 ខែមីនា ឆ្នាំ 2025 

  • ប្រសិនបើអ្នកបានផ្លាស់ប្តូរឈ្មោះរបស់អ្នក ឬ ទំនាក់ទំនងនយោបាយ អ្នកត្រូវតែចុះឈ្មោះឡើងវិញម្តងទៀតដើម្បីបោះឆ្នោត។
  • បំពេញទម្រង់បែបបទ ចុះហត្ថលេខា ហើយ ផ្ញើរទៅកាន់៖ Registrar of Voters, Voter Registration Division, PO Box 611300, San Jose, CA 95161-1300។ ពាក្យសុំចុះឈ្មោះនៅតាមទូរសារ (Fax) មិនអាចទទួលយកបានទេ។
  • ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត

ប្រសិនបើអ្នកមានការ ខកខាន នៅថ្ងៃផុត កំណត់នៃការ ចុះឈ្មោះ បោះឆ្នោត របស់អ្នក អ្នក នឹងមានជម្រើសក្នុងការចុះ ឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌ នៅការិយាល័យ ចុះឈ្មោះអ្នក បោះឆ្នោត ឬ នៅឯមណ្ឌល បោះឆ្នោត ណាមួយក៏បាន។  

បោះឆ្នោតតាមសំបុត្រ

រាល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ នឹងទទួលបានការបោះឆ្នោតតាមសំបុត្រដែលចាប់  ផ្តើម 29 ថ្ងៃ មុនថ្ងៃបោះឆ្នោត។ បំពេញទម្រង់បែបបទស្នើសុំបោះឆ្នោតតាមសំបុត្រដែលមាននៅខាងក្រោម ប្រសិនបើអ្នកត្រូវការសន្លឹកឆ្នោតជំនួសថ្មី។

ថ្ងៃចុងក្រោយដើម្បីស្នើសុំសន្លឹកឆ្នោត បោះឆ្នោតតាមសំបុត្រជំនួសថ្មី ផ្ញើតាមប្រៃសណីយ៍៖ ថ្ងៃទី 1 ខែមេសា ឆ្នាំ 2025 

ព័ត៌មានអំពី ទម្រង់បែបបទពាក្យសុំសន្លឹកឆ្នោត បោះឆ្នោត ផ្ញើតាមសំបុត្រ 

ផ្ញើតាមសំបុត្រ ឬ ទូរសារ(Fax) ទៅ៖ Registrar of Voters, Vote by Mail Division, PO BOX  611750, San Jose, CA 95161-1750។ លេខទូរសារ (Fax) (408) 293-6002។

ការបោះឆ្នោតតាមសំបុត្រសម្រាប់ការ បោះឆ្នោតពិសេស ថ្ងៃទី 8 ខែមេសា ឆ្នាំ 2025 នឹងត្រូវបានផ្ញើតាមប្រៃសណីយ៍ចាប់ផ្តើមពីសប្តាហ៍ នៃ ថ្ងៃទី 10 ខែមីនា ឆ្នាំ 2025។