Skip to main content

View April 8, 2025 Unofficial Special Election Results

ថ្ងៃទី 6 ខែឧសភា ឆ្នាំ 2025 ការបោះឆ្នោតពិសេស សន្លឹកឆ្នោតបោះតាមសំបុត្រ

ចុះឈ្មោះបោះឆ្នោត

 ថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត៖ ថ្ងៃទី 21 ខែមេសា ឆ្នាំ 2025

  • ប្រសិនបើអ្នកបានផ្លាស់ប្តូរឈ្មោះរបស់អ្នក ឬ ទំនាក់ទំនងនយោបាយ អ្នកត្រូវតែចុះឈ្មោះឡើងវិញម្តងទៀតដើម្បីបោះឆ្នោត។
  • បំពេញទម្រង់បែបបទ ចុះហត្ថលេខា ហើយ ផ្ញើរទៅកាន់៖ Registrar of Voters, Voter Registration Division, PO Box 611300, San Jose, CA 95161-1300។ ពាក្យសុំចុះឈ្មោះនៅតាមទូរសារ (Fax) មិនអាចទទួលយកបានទេ។
  • ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត

ប្រសិនបើអ្នកបានខកខានកាលកំណត់នៃការចុះឈ្មោះបោះឆ្នោតអ្នកនឹងមានជម្រើសនៅក្នុងការចុះឈ្មោះតាមរយៈ ការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌ នៅការិយាល័យចុះឈ្មោះបោះឆ្នោត។   

បោះឆ្នោតតាមសំបុត្រ

រាល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់នឹងបានទទួលសន្លឹកឆ្នោតសម្រាប់បោះឆ្នោតតាមសំបុត្រដែលចាប់ផ្តើម 29 ថ្ងៃ មុនថ្ងៃ បោះឆ្នោត។ បំពេញទម្រង់ស្នើសុំបោះឆ្នោតតាមសំបុត្រដែលមាននៅខាងក្រោម ប្រសិនបើអ្នកត្រូវការសន្លឹកឆ្នោតជំនួសថ្មី។

ថ្ងៃចុងក្រោយដើម្បីស្នើសុំសន្លឹកឆ្នោត បោះឆ្នោតតាមសំបុត្រជំនួសថ្មី ផ្ញើតាមប្រៃសណីយ៍៖ ថ្ងៃទី 29 ខែមេសា ឆ្នាំ 2025  

ព័ត៌មានអំពី ទម្រង់បែបបទពាក្យសុំសន្លឹកឆ្នោត បោះឆ្នោត ផ្ញើតាមសំបុត្រ 

ផ្ញើតាមប្រៃសណីយ៍ ឬ ទូរសារទៅកាន់៖  Registrar of Voters, Vote by Mail Division, PO BOX  611750, San Jose, CA 95161-1750។ ទូរសារ៖ (408) 293-6002។

សន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រសម្រាប់ ថ្ងៃទី 6 ខែឧសភា ឆ្នាំ 2025 ការបោះឆ្នោតពិសេស នឹងត្រូវបានផ្ញើតាមប្រៃសណីយ៍ចាប់ផ្តើមពីសប្តាហ៍នៃថ្ងៃ ទី 7 ខែមេសា ឆ្នាំ 2025។