Skip to main content

View May 6, 2025 Special Mail Ballot Official Election Results

ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2025 ការបោះឆ្នោតពិសេសបិទបញ្ចប់

ចុះឈ្មោះបោះឆ្នោត

​​ ថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត៖ ថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2025

  • ប្រសិនបើអ្នកបានផ្លាស់ប្តូរឈ្មោះរបស់អ្នក ឬ ទំនាក់ទំនងនយោបាយ អ្នកត្រូវតែចុះឈ្មោះឡើងវិញម្តងទៀតដើម្បីបោះឆ្នោត។
  • បំពេញ ចុះហត្ថលេខា ហើយផ្ញើសំបុត្រទៅ៖ Registrar of Voters, Voter Registration Division, PO Box 611300, San Jose, CA 95161-1300។ ទម្រង់ចុះឈ្មោះតាមទូរសារនឹងមិនត្រូវបានទទួលយកទេ។
  • ព័ត៌មានបន្ថែមអំពីការចុះឈ្មោះបោះឆ្នោត

ប្រសិនបើអ្នកបានធ្វើខកខានកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត អ្នកនឹងមានជម្រើសនៅក្នុងការចុះឈ្មោះតាម  ឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ឬ នៅមណ្ឌលបោះឆ្នោតណាមួយក៏បាន។

បោះឆ្នោតតាមសំបុត្រ

រាល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះនឹងទទួលបានសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រដែលចាប់ផ្តើម 29 ថ្ងៃ មុនថ្ងៃបោះឆ្នោត។ បំពេញទម្រង់ស្នើសុំបោះឆ្នោតតាមសំបុត្រដែលមាននៅខាងក្រោម ប្រសិនបើអ្នកត្រូវការសន្លឹកឆ្នោតជំនួសថ្មី 

ថ្ងៃចុងក្រោយដើម្បីស្នើសុំសន្លឹកឆ្នោតបោះតាមសំបុត្រជំនួសថ្មីតាមប្រៃសណីយ៍៖ ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2025

ព័ត៌មានអំពី ទម្រង់បែបបទពាក្យសុំសន្លឹកឆ្នោត បោះឆ្នោត ផ្ញើតាមសំបុត្រ 

ផ្ញើតាមសំបុត្រ ឬ ទូរសារទៅ៖ Registrar of Voters, Vote by Mail Division, PO BOX 611750, San Jose, CA 95161-1750។ ទូរសារ៖ (408) 293-6002។

ការបោះឆ្នោតតាមសំបុត្រ សម្រាប់ការបោះឆ្នោតពិសេសបិទបញ្ចប់ នៅ ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2025 នឹងត្រូវបានផ្ញើតាមប្រៃសណីយ៍ចាប់ផ្តើមពី ថ្ងៃទី 26 ខែឧសភា ឆ្នាំ 2025។