តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំចុះឈ្មោះបោះឆ្នោត?
ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត (ROV) ទទួលបានទម្រង់ចុះឈ្មោះអ្នកបោះឆ្នោត រាប់ពាន់នាក់ ហើយនិង ធ្វើបច្ចុប្បន្នភាពនៅលើកំណត់ត្រាអ្នកបោះឆ្នោតជារៀងរាល់ថ្ងៃ។ ការថែរក្សាមូលដ្ឋានទិន្នន័យរបស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះគឺជាមុខងារដ៏សំខាន់របស់ ROV។
វាអាចចំណាយពេលរហូតដល់ ប្រាំថ្ងៃធ្វើការ ដើម្បីទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក ធ្វើដំណើរការបន្ទាប់ពីយើងបានទទួល។ នៅពេលនេះ រួមបញ្ចូលទាំងការបញ្ជាក់ អំពីព័ត៌មានដែលអ្នកបានផ្តល់ជូនតាមទំរង់របស់អ្នកជាមួយ រដ្ឋ លេខាធិការ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវមូលដ្ឋានទិន្នន័យសម្រាប់កំណត់ត្រាចម្លង។ ដើម្បីពិនិត្យមើលស្ថានភាពចុះឈ្មោះរបស់អ្នក សូមប្រើលើបណ្តាញ របស់យើង រកមើលឧបករណ៍ចុះឈ្មោះ registration look up tool.
បន្ទាប់ពីអ្នកបានចុះឈ្មោះបោះឆ្នោតរួចហើយ ROV នឹងបញ្ជាក់ពីការចុះឈ្មោះរបស់អ្នកដោយការផ្ញើកាតប៉ុស្តាល់ postcard ហើយនិង សម្ភារៈបោះឆ្នោតទៅឱ្យអ្នក៖
- អ្នកនឹងទទួលបានការជូនដំណឹងអំពីអ្នកបោះឆ្នោត
បន្ទាប់ពីទម្រង់ចុះឈ្មោះរបស់អ្នកធ្វើដំណើរការ ROV នឹង ផ្ញើកាត ប៉ុស្តាល់ postcard ដល់អ្នក។ កាតជូនដំណឹងអ្នកបោះឆ្នោតនេះ (VNC) បញ្ជាក់ថាអ្នកត្រូវបានចុះឈ្មោះដើម្បីបោះឆ្នោត។ សូមអនុញ្ញាតឱ្យ បួន ទៅ ប្រាំមួយ សប្តាហ៍ បន្ទាប់ពីអ្នកចុះឈ្មោះដើម្បីទទួលបានកាត ប៉ុស្តាល់ postcard នេះ។
នៅពេល ដែលអ្នកទទួលបានកាតជូនដំណឹង របស់ អ្នកបោះឆ្នោត (VNC) សូមពិនិត្យមើលព័ត៌មានដែលបានបោះពុម្ពដើម្បីធ្វើឱ្យប្រាកដថាវាត្រឹមត្រូវ។ ប្រសិនបើអ្នកមើលឃើញថាមានកំហុសសូមទាក់ទងមកយើងតាមរយៈ អ៊ីម៉ែល [email protected] ឬ ដោយទូរស័ព្ទទៅលេខ (866) 430-VOTE [8683]។
ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតមុនពេលអ្នកមានអាយុ 16 ឬ 17 ឆ្នាំ រដ្ឋលេខាធិការ នឹងផ្ញើកាតប្រៃសណីយ៍ដែលជូនដំណឹងដល់អ្នកថាពាក្យស្នើសុំរបស់អ្នកត្រូវបានទទួល ហើយនិង បានធ្វើដំណើរការ។ បន្ទាប់មកនៅពេលអ្នកឈានដល់អាយុ 18 ឆ្នាំ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត នឹងធ្វើឱ្យការចុះឈ្មោះរបស់អ្នក ធ្វើសកម្មភាម ហើយផ្ញើ VNC ទៅអ្នកដើម្បីបញ្ជាក់ថាអ្នកត្រូវបានចុះឈ្មោះបោះឆ្នោត។
- អ្នកនឹងបានទទួលមគ្គុទេសក៍ព័ត៌មានអំពីអ្នកបោះឆ្នោត
ប្រហែល 40 ថ្ងៃ មុនការបោះឆ្នោតនីមួយៗ ROV ចាប់ផ្តើមផ្ញើអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតនីមួយៗនៅលើរបុំនៅពេលនោះតំបន់ មគ្គុទ្ទេសក៍ព័ត៌មានអ្នកបោះឆ្នោត ខោនធី County Voter Information Guide (CVIG) នោះមានព័ត៌មានដ៏មានប្រយោជន៍អំពី ការបោះឆ្នោត រួមទា៓ងមាន អ្វីដែលមាននៅលើ សន្លឹកឆ្នោត ទីតាំង ហើយនឹង ម៉ោងនៃមជ្ឈមណ្ឌលបោះឆ្នោតនីមួយៗ និង ទីតាំងប្រអប់ទម្លាក់សន្លឹកឆ្នោត ពេលវេលាកំណត់សំខាន់ៗនិងគំរូនៃសន្លឹកឆ្នោតផ្លូវការរបស់អ្នក។ ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតបន្ទាប់ពីការផ្ញើសារនេះ ហើយនិងខិតទៅជិតការបោះឆ្នោតនេះ ROV នឹងផ្ញើ សេចក្តីជូនដំណឹងកាត ប៉ុស្តាល់ postcard ប្រាប់អ្នកអំពីរបៀបដែលអ្នកអាចពិនិត្យមើល មគ្គុទ្ទេសក៍ព័ត៌មានអ្នកបោះឆ្នោត ខោនធី (CVIG) របស់អ្នក នៅលើ បណ្តាញ អ៊ីនធឺណិត។
អ្នកអាចជ្រើសរើសបរិស្ថានបៃតង “Go Green” ហើយ បដិសេធមិនទទួលយកកំណែក្រដាសរបស់ ខោនធី ដែល បានរៀបចំ CVIG ហើយគ្រាន់តែពិនិត្យមើលវាតាម លើបណ្តាញ អ៊ីនធឺណិត។ គ្រាន់តែចូលមើល ទម្រង់ formចំណូលចិត្តតាមនៅ លើបណ្តាញ អ៊ីនធឺណិត របស់យើង។
ការិយាល័យរដ្ឋលេខាធិការ រៀបចំ ហើយនិង ផ្ញើសារណែនាំព័ត៌មានអ្នកបោះឆ្នោត រដ្ឋ ដែលមានព័ត៌មានអំពីបេក្ខជន និង វិធានការទូទាំងរដ្ឋ។
- អ្នកនឹងទទួលបានការបោះឆ្នោត តាមរយៈសន្លឹកឆ្នោតបោះតាមសំបុត្រ
នៅ 29 -ថ្ងៃមុនការបោះឆ្នោតនីមួយៗ ROV ចាប់ផ្តើមផ្ញើកញ្ចប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះឆ្នោតបោះនីមួយៗតាមសំបុត្រ ការណែនាំអំពីការបោះឆ្នោត ទីតាំង និង ម៉ោងសម្រាប់កន្លែងដែលអ្នកអាចទម្លាក់សន្លឹកឆ្នោតរបស់អ្នក ហើយនិង ស្រោមសំបុត្រសុវត្ថិភាពដើម្បីការពារ ហើយប្រគល់សន្លឹកឆ្នោតរបស់អ្នក ត្រឡប់មកវិញ។
ប្រសិនបើអ្នកមិនបាន ទទួល សំភារៈបោះឆ្នោត ហើយ ជឿថាអ្នកមានសិទ្ធិបោះឆ្នោត អ្នកអាចប្រើសេវាកម្មដោយខ្លួនឯង ឧបករណ៍រកមើល-ការចុះឈ្មោះអ្នកបោះឆ្នោត Voter registration look-up tool ឬ ទូរស័ព្ទមកយើង (866) 430-VOTE [8683] ហើយស្នើសុំយកជំនួយ។
- សេចក្តីជូនដំណឹងផ្សេងទៀតដែលអ្នកអាចទទួលបាន
វាអាចមានហេតុផលជាច្រើនដែល ROV នឹងផ្ញើការជូនដំណឹង ឬ សេចក្តីប្រកាសដល់អ្នកបោះឆ្នោត នៅក្នុងតាមសំបុត្រ មានបន្ថែមទៀត នៅលើពីសម្ភារៈបោះឆ្នោត។ ការជូនដំណឹងទាំងនេះអាចត្រូវបានផ្ញើមុន ឬ នៅក្នុងអំឡុងពេលបោះឆ្នោត ឬ ពេញមួយឆ្នាំ ដូច្នេះវាជាការសំខាន់ក្នុងការរក្សាព័ត៌មានចុះឈ្មោះរបស់អ្នកឱ្យបានទាន់សម័យ។
កាតជូនដំណឹងអ្នកបោះឆ្នោត ហើយនិង សេចក្តីជូនដំណឹង គឺត្រូវបានផ្ញើដោយផ្ទាល់ទៅដល់អ្នកបោះឆ្នោតដើម្បីបញ្ជាក់ការផ្លាស់ប្តូរថ្មីៗដែលពួកគេបានធ្វើ ចំពោះឈ្មោះ អាសយដ្ឋាន ឬ ការទំនាក់ទំនងគណបក្សនយោបាយរបស់ពួកគេ។ ROV ទទួលបានទិន្នន័យពីការិយាល័យប្រៃសណីយ៍ ហើយនិង ការផ្លាស់ប្តូរ អាស័យដ្ឋានជាតិ (NCOA) ដែលឆ្លុះបញ្ចាំងទាំងការ ធ្វើបច្ចុប្បន្នភាព អាសយដ្ឋាន ហើយនិង ការផ្លាស់ប្តូរដែលបណ្តាលឱ្យមានសំបុត្រដែលមិនអាចដឹកបញ្ជូនបាន។ ROV នឹងផ្ញើការជូនដំណឹងពិសេសមួយទៅកាន់អ្នកបោះឆ្នោតដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មានដែលទទួលបាន។
សេចក្តីថ្លែងការណ៍សន្លឹកឆ្នោតដែលមិនបានចុះហត្ថលេខា គឺត្រូវបានផ្ញើទៅអ្នកបោះឆ្នោតដែលភ្លេចចុះហត្ថលេខានៅលើសន្លឹកឆ្នោតរបស់ពួកគេតាមរយៈស្រោមសំបុត្របោះឆ្នោតតាមសំបុត្រផ្ញើត្រឡប់មកវិញ ឬ សេចក្តីថ្លែងការណ៍ ចុះការហត្ថលេខា ដែលមិនត្រូវផ្គូផ្គងដូចគ្នា អាចត្រូវបានផ្ញើតាមប្រៃសណីយ៍ ដូច្នេះអ្នកបោះឆ្នោតអាចធ្វើបច្ចុប្បន្នភាព ចុះហត្ថលេខា របស់ពួកគេ ហើយនិង ដំណើរការសន្លឹកឆ្នោត របស់ពួកគេ។
ការអប់រំអ្នកបោះឆ្នោត និង ការជូនដំណឹងត្រូវបានផ្ញើដើម្បីជួយដល់អ្នកបោះឆ្នោតរៀបចំសម្រាប់ការផ្លាស់ប្តូរនាពេលខាងមុខ។ ឧទាហរណ៍ថា ROV នឹងផ្ញើការជូនដំណឹង ហើយនិង ការរំលឹកដល់អ្នកបោះឆ្នោតអំពី ខោនធី Santa Clara បោះឆ្នោតតាមសំបុត្រ និងគំរូបោះឆ្នោតរបស់មជ្ឈមណ្ឌល បោះឆ្នោត ធំជាងនៅក្រោមច្បាប់ជម្រើសរបស់អ្នកបោះឆ្នោត។ នៅមុនការបោះឆ្នោតបឋមប្រធានាធិបតី ROV ក៏ផ្ញើព័ត៌មានអ្នកបោះឆ្នោតដែលមិន-ប្រកាន់បក្សពួក នីមួយៗអំពីរបៀបស្នើសុំសន្លឹកឆ្នោតគណបក្សនយោបាយពីគណបក្សដែលអនុញ្ញាត។
សូមចូលមើលទម្រង់ចុះឈ្មោះអ្នកបោះឆ្នោត និងសំណួរគេសួជារញឹកញាប់របស់យើង Visit our Voter Registration Forms and FAQs ទំព័រសម្រាប់ព័ត៌មានបន្ថែម។