ហេតុការណ៍ពិតអំពីការបោះឆ្នោត
ខិត្តប័ណ្ណអំពីការអប់រំ
ការពិត និង ការយល់ច្រឡំនៃការបោះឆ្នោត
ការពិត៖ ទឹកថ្នាំ Sharpie ពណ៌ខៀវ និងខ្មៅ អាចប្រើប្រាស់បាន
ការយល់ច្រឡំនៃការបោះឆ្នោត៖
ប៊ិច Sharpies បណ្តាលឱ្យមានការស្នាមដាឞ ដែលនឹងប៉ះពាល់ដល់របៀបដែលសន្លឹកឆ្នោតត្រូវបានរាប់ បញ្ចូល។
ការពិតនៃការបោះឆ្នោត៖
ទឹកថ្នាំ Sharpie ពណ៌ខៀវ និង ខ្មៅ គឺជាវិធីសាស្ត្រដែលពេញចិត្តសម្រាប់ការគូសសន្លឹកឆ្នោតរបស់អ្នកនៅក្នុង ខោនធី Santa Clara។ ការស្នាមដាឞទឹកថ្នាំ មិនប៉ះពាល់ដល់របៀបដែលសន្លឹកឆ្នោតត្រូវបានរាប់បញ្ចូលនោះទេ។ សូមកុំប្រើខ្មៅដៃនិងទឹកថ្នាំពណ៌ផ្សេងទៀត; មាននីតិវិធីនៅក្នុងការផ្សះផ្សាសន្លឹកឆ្នោតដែលឝូសសម្គាល់មិនត្រឹមត្រូវ។
ការពិត៖ រន្ធនៅក្នុងស្រោមសំបុត្របោះឆ្នោតតាមសំបុត្រ បម្រើជាមគ្គុទ្ទេសក៍ដើម្បីជួយអ្នកបោះឆ្នោតដែលមានតម្រូវការពិសេស ចុះហត្ថលេខា អោយបានត្រឹមត្រូវ។
ការយល់ច្រឡំនៃការបោះឆ្នោត៖
រន្ធដែលចោះនៅជុំវិញតំបន់ហត្ថលេខានៃស្រោមសំបុត្រសន្លឹកឆ្នោតអនុញ្ញាតឱ្យមនុស្សមើលសន្លឹកឆ្នោតរបស់អ្នកបាន។
ការពិតនៃការបោះឆ្នោត៖
រន្ធចោះជុំវិញតំបន់ហត្ថលេខាបម្រើជាមគ្គុទ្ទេសក៍ដើម្បីជួយអ្នកបោះឆ្នោតពិការភ្នែក ឬអក្ខរកម្មទាបចុះហត្ថលេខាយ៉ាងត្រឹមត្រូវ។ រន្ធទាំងពីរជួយអ្នកបោះឆ្នោតពិការភ្នែកក្នុងការកំណត់ទីតាំងនៃកន្លែងហត្ថលេខា និងការតំរង់ទិសត្រឹមត្រូវនៃស្រោមសំបុត្រ។ រន្ធមួយនោះពីរម្ខាងនៃស្រោមសំបុត្ររន្ធមួយទៀតឆ្លងកាត់ផ្នែកខាងមុខ ឬ ខាងក្រោយប៉ុណ្ណោះ។ រន្ធចោះនៅក្នុងស្រោមសំបុត្រផ្ញើត្រឡប់មកវិញក៏អនុញ្ញាតឱ្យបុគ្គលិកបោះឆ្នោតមើលថាតើស្រោមសំបុត្រមានសន្លឹកឆ្នោតដែរ ឬ ទេ។
ប្រភព៖
ការពិត៖ ឧបករណ៍ម៉ាស៊ីនបោះឆ្នោតមិនភ្ជាប់ទៅ អ៊ីនធឺណិត ទេ។
ការយល់ច្រឡំនៃការបោះឆ្នោត៖
ឧបករណ៍ម៉ាស៊ីនបោះឆ្នោតត្រូវបានភ្ជាប់ទៅ អ៊ីនធឺណិត។
ការពិតនៃការបោះឆ្នោត៖
ឧបករណ៍ការរៀបធ្វើឡើងជាតារាងមិនធ្លាប់ភ្ជាប់ អ៊ីនធឺណិត ទេ ហើយក៏មិនមាន Modems ឬ Hardware ដែលអាច "ធ្វើដំណើរការ" ពីចម្ងាយផងដែរ។
គ្រប់ ខោនធី នីមួយៗត្រូវតែបញ្ជាក់សុពលភាព - មុនពេលការបោះឆ្នោតនីមួយៗ - ដែលប្រព័ន្ធបោះឆ្នោតគឺដូចគ្នាទៅនឹងរដ្ឋលេខាធិការដែលបានការផ្គត់ផ្គង ដោយដំឡើងការស្ថាបនាដែលទុកចិត្តឡើងវិញ ឬ ធ្វើអោយមានវិធីតាមលិខCrypto Graphic វិទ្យាសាស្ត្រ HASH ដែលទុកចិត្តបានរបស់ រដ្ឋលេខាធិការ (ជាចម្បងជាស្នាមម្រាមដៃ របស់កម្មវិធីឌីជីថល) ដើម្បីធានាថាវាត្រូវគ្នានឹងកំណែដែលបានអនុម័ត និង មិនត្រូវបានកែប្រែ។
សម្រាប់បញ្ជីទាំងស្រុងអំពីស្តង់ដារសុវត្ថិភាពប្រព័ន្ធបោះឆ្នោតរបស់រដ្ឋ California សូមចូលមើល CCROV #22105។
ប្រភព៖
- ការិយាល័យវាយតម្លៃបច្ចេកវិទ្យាប្រព័ន្ធបោះឆ្នោត, SOS
- លេខកូដសហរដ្ឋអាមេរិក 52 U.S. Code § 21081
- មាត្រា 3 អធិការកិច្ចនៃប្រព័ន្ធបោះឆ្នោតដែលមានការបញ្ជាក់ និងអនុម័តតាមលក្ខខណ្ឌ
- ការគ្រប់គ្រងពាក្យចចាមអារ៉ាមអំពីការបោះឆ្នោតនៅរដ្ឋ California , SOS
ការពិត៖ ការបោះឆ្នោតតាមសំបុត្រគឺដូចគ្នានឹងការបោះឆ្នោតរបស់អ្នកអវត្តមានដែរ។
ការយល់ច្រឡំនៃការបោះឆ្នោត៖
ការបោះឆ្នោតតាមសំបុត្រគឺខុសគ្នាពីការបោះឆ្នោតរបស់អ្នកអវត្តមាន។
ការពិតនៃការបោះឆ្នោត៖
នៅក្នុង ខោនធី Santa Clara ការបោះឆ្នោតតាមសំបុត្រ និង ការបោះឆ្នោតរបស់អ្នកអវត្តមានមានន័យដូចគ្នា។