ការផ្ញើសន្លឹកឆ្នោតបោះឆ្នោតតាមសំបុត្រត្រឡប់មកវិញ
ប្រសិនបើអ្នកធ្វើខុស ឬ ត្រូវការសន្លឹកឆ្នោតជំនួស សូមដាក់កាស្នើសុំនៅលើ ការស្នើសុំជំនួស។
ចុះហត្ថលេខានៅលើស្រោមសំបុត្ររបស់អ្នក៖
ចុះហត្ថលេខា ឈ្មោះរបស់អ្នក នៅជិតអក្សរ X ពណ៌ក្រហម ហើយបន្ទាប់មក បោះពុម្ពឤស័យដ្ឋានរបស់អ្នក ហើយ ដាក់ ថ្ងៃទី នៅខាងក្រោយស្រោមសំបុត្រដែលនិងត្រូវផ្ញើត្រឡប់មកវិញ។
ប្រសិនបើហត្ថលេខារបស់អ្នកបាត់មិនមាន ឬ មិនត្រូវគ្នានឹងកាតចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក សន្លឹកឆ្នោតរបស់អ្នក នឹងមិនអាចរាប់បញ្ចូលបានទេ។
ផ្ញើសន្លឹកឆ្នោតរបស់អ្នកត្រឡប់មកវិញ ឤេយទាន់ពេលវេលា
តាមសំបុត្រ
សន្លឹកឆ្នោតដែលផ្ញើមកវិញតាម សំបុត្រ ត្រូវតែដាក់ត្រា ផ្លាកសញ្ញានៅចំ ឬ មុនថ្ងៃបោះឆ្នោត ហើយត្រូវតែឤេយបានទទួល មិនឤេយលើសពី 7 ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។
ស្វែងរកប្រអប់ទម្លាក់សន្លឹកឆ្នោត
មិនចាំបាច់បិទតែមប្រៃសណីយ៍ទេ! ស្រោមសំបុត្រ បោះឆ្នោតតាមសំបុត្រ ទាំងអស់ឥឡូវត្រូវបានបង់ថ្លៃប្រៃសណីយ៍រួចហើយ។ អ្នកមិនចាំបាច់ប្រើត្រាបិទតែមប្រៃសណីយ៍ទេ ប្រសិនបើអ្នកប្រគល់សន្លឹកឆ្នោតរបស់អ្នកតាមសំបុត្រនៅក្នុងស្រោមសំបុត្រផ្ញើត្រឡប់មកវិញ។
ដោយផ្ទាល់
សន្លឹកឆ្នោតដែលត្រូវបានប្រគល់ជូនដោយផ្ទាល់ត្រូវតែឤេយបាន ទទួល នៅត្រឹមម៉ោង 8 យប់ នៅថ្ងៃបោះឆ្នោត ទៅកាន់ទីតាំងទម្លាក់ណាមួយក៏បាន ដែលមានការអនុញ្ញាត នៅក្នុង ខោនធី Santa Clara។
សន្លឹកឆ្នោតអាចប្រគល់ត្រឡប់មកវិញនៅ៖
- ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត៖ 1555 Berger Drive, Building 2, San Jose
- ដើម្បីភាពងាយស្រួលរបស់អ្នក នៅទីនោះមានប្រអប់ទម្លាក់ពណ៌ស 24 ម៉ោងនៅក្នុងកន្លែងចតរថយន្ត។
- មណ្ឌលបោះឆ្នោត Santa Clara ខោនធី ណាមួយក៏បាន៖ បញ្ជីពេញលេញនៃទីតាំង ហើយនិង ម៉ោងពេលវេលា នឹងត្រូវបានប្រកាសមុនការបោះឆ្នោតនី មួយៗ។
- គេហទំព័រទម្លាក់សន្លឹកឆ្នោតជាផ្លូវការ៖ បញ្ជីពេញលេញនៃទីតាំង ហើយនិង ម៉ោងពេលវេលា នឹងត្រូវបានប្រកាសមុនការបោះឆ្នោតនីមួយៗ។