សំណួរដែលបានសួរជាញឹកញាប់
តើខ្ញុំត្រូវផ្លាស់ប្តូរ របៀប ដែលខ្ញុំត្រូវទទួលយកបាន ការណែនាំព័ត៌មាន អ្នកបោះឆ្នោត ខោនធី របស់ខ្ញុំ ដោយយ៉ាង ដូចម្តេច?
ធ្វើតាមតំណនេះ កូនសៀវភៅមគ្គុទ្ទេសក៍ការណែនាំអំពីព័ត៌មានអ្នកបោះឆ្នោត ខោនធី (CVIG) Opt Out/Opt In មិនចង់រើសជ្រើសយក/ចង់ជ្រើសរើសយក អ្នកក៏អាចរកឃើញទម្រង់សំណុំបែបបទ នេះដែរ នៅគ្រប់ ការណែនាំអំពីព័ត៌មាន សម្រាប់អ្នកបោះឆ្នោត ខោនធី ដែលបានបោះពុម្ពផ្សព្វផ្សាយ ដោយ ការិយាល័យចុះឈ្មោះអ្នកបោះឆ្នោត នៃ ខោនធី Santa Clara ឬ អ្នកអាចសរសេរលិខិតផ្ញើមកកាន់ពួកយើង។
ច្បាប់តម្រូវឤេយ ROV ដើម្បីបញ្ជាក់ អំពីអត្តសញ្ញាណ របស់អ្នក ជាមួយ និង ការដើម្បីស្នើសុំរបស់អ្នក សូម រួមបញ្ចូល ឈ្មោះរបស់អ្នក អាស័យដ្ឋាន ទីលំនៅ ថ្ងៃខែ ឆ្នាំកំណើត អាស័យដ្ឋាន អ៊ីមែល ហើយនិង ហត្ថលេខា របស់អ្នក។ ប្រសិនបើអ្នកប្រើទម្រង់សំណុំបែបបទ ធ្វើតាម អេឡិចត្រូនិច ការចុះ “ហត្ថលេខា ស្របច្បាប់” របស់អ្នកគួរតែ រួមបញ្ចូល ប័ណ្ណបើកបរ រដ្ឋ California របស់អ្នក ឬ លេខអត្តសញ្ញាណប័ណ្ណ ឬ លេខ 4 ខ្ទង់ចុងក្រោយ នៃលេខសន្តិសុខសង្គម SSN របស់អ្នក។ អាស័យដ្ឋាន អ៊ីម៉ែលណាមួយដែលត្រូវបានផ្តល់សម្រាប់ការ មិនចង់បានជ្រើសរើសយកនេះ គឺរក្សាទុកជាសម្ងាត់។
តើសំណើរបស់ខ្ញុំនឹងចូលជាធរមាន នៅ ពេលណា?
កំណត់ត្រាចុះឈ្មោះអ្នក បោះឆ្នោត របស់អ្នក នឹងត្រូវបានធ្វើបច្ចុប្បន្នភាព ឱ្យបានឆាប់បំផុត នៅពេលដែលពួក យើងបានទទួល ការស្នើសុំ របស់អ្នក។ សូមចងចាំថា អាស្រ័យនៅលើ ពេលដែលអ្នកដាក់ស្នើទម្រង់បែបបទរបស់អ្នក កូនសៀវភៅណែនាំ របស់អ្នក សម្រាប់ការ បោះឆ្នោត នាពេលខាងមុខនេះ ប្រហែលជាកំពុង ធ្វើដំណើរការរួចទៅហើយ។ ជម្រើសដែលអ្នកជ្រើសរើសយក ប្រហែលនឹង មិនអាចមាន ប្រសិទ្ធភាព រហូតដល់ការបោះឆ្នោត ដែលបានគ្រោងទុករួចទៅហើយសម្រាប់ការ បោះឆ្នោត ជាបន្ទាប់។
តើខ្ញុំនឹងទទួលបានការណែនាំ របស់ខ្ញុំតាម អេឡិចត្រូនិច យ៉ាងដូចម្តេច?
ចាប់ផ្តើមពី សែសិប ថ្ងៃ មុនការ បោះឆ្នោត អ្នកគួរតែបានទទួល ការជូនដំណឹង តាម អ៊ីម៉ែល ថាការណែនាំព័ត៌មាន របស់ អ្នកបោះឆ្នោត នៅ ខោនធី របស់អ្នក គឺអាចប្រើបាន ហើយ តំណដែលភ្ជាប់ទៅនឹងសន្លឹកឆ្នោតរបស់អ្នក ដូចដែលបានកំណត់ដោយ អាសយដ្ឋានស្នាក់នៅដែលអ្នក បានចុះឈ្មោះ របស់អ្នក។
អ្នកក៏អាចចូលទៅកាន់លើបណ្តាញរបស់យើងដើម្បី រកមើលណែនាំព័ត៌មានអ្នកបោះឆ្នោត ខោនធី តាម អ៊ីនធឺណិត។ អ្នកនឹងត្រូវការ ដាក់បញ្ចូល លេខ ឈ្មោះផ្លូវ ហើយនិង លេខកូដ តំបន់ របស់អ្នក។
ប្រសិនបើខ្ញុំមិនចូលចិត្ត ប្រើ សៀវភៅ ណែនាំ ធ្វើតាម អេឡិចត្រូនិចទេ តើខ្ញុំអាចត្រលប់ទៅទទួល យកវា តាម សំបុត្រ បានដែរ ឬ ទេ?
ត្រូវហើយ អ្នកអាចធ្វើបាន! អនុវត្តទៅតាមតំណ ដូចគ្នា នៅលើ (CVIG) Opt Out/Opt In មិន ចង់ជ្រើសរើសយក /ចង់ជ្រើសរើសយក។ ឬ ប្រើទម្រង់បែបបទនៅក្នុង សៀវភៅ ណែនាំ របស់អ្នក ឬ អ្នកអាចផ្ញើលិខិតមួយ ដើម្បី ធ្វើការស្នើសុំ របស់អ្នក។ ជាថ្មីម្តងទៀត ពួកយើង នឹង តម្រូវឱ្យអ្នក បញ្ជាក់ពីអត្តសញ្ញាណ របស់ អ្នក ដូច្នេះ សូមបញ្ចូលឈ្មោះ អាសយដ្ឋាន ទីលំនៅ ថ្ងៃ ខែ ឆ្នាំកំណើត និង ហត្ថលេខា របស់អ្នក។
តើ CVIG មាននៅក្នុងទំរង់ទ្រង់ទ្រាយ ដែលអាចចូលធ្វើដំណើរការ បាន ដែរ ឬ ទេ?
ត្រូវហើយ អ្នកអាចធ្វើបាន។ CVIG ដែលបានបង្ហោះ នៅលើ គេហទំព័រ របស់ យើង គឺត្រូវគ្នាជាមួយ នឹងអ្នកអាន នៅលើ អេក្រង់។ មន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត ផ្តល់ជូនផងដែរនៅ CVIG នៅក្នុងតាម កាសែត សំលេង និង តាម កាសែត សំលេង ជា ស៊ីឌី។ ដើម្បីស្នើសុំច្បាប់ចម្លង ណែនាំជាទម្រង់នេះ អ្នកអាចចូលធ្វើបាន សូមមេត្ដាទាក់ទងពួកយើង តាមលេខ (866) 430-VOTE (8683) ឬ ដោយផ្ញើតាម អ៊ីមែល៖ [email protected]។
តើមានអ្វីកើតឡើង បើខ្ញុំ មានការផ្លាស់ប្តូរ អាស័យដ្ឋាន អ៊ីមែល របស់ ខ្ញុំ?
ប្រសិនបើអ្នក ផ្លាស់ប្ដូរ អាស័យដ្ឋាន អ៊ីមែល របស់អ្នក ហើយ ការិយាល័យ របស់ យើង បានទទួល ការជូនដំណឹងតាម អ៊ីមែល ដែលបានប្រាប់ថា អ៊ីមែល មិនបានទទួលនោះ កំណត់ត្រា របស់ អ្នក នឹងត្រូវ បានធ្វើ បច្ចុប្បន្នភាព ដោយ ស្វ័យប្រវត្តិ ដើម្បី ឤេយបានទទួល ការណែនាំ អំពីព័ត៌មាន អ្នកបោះឆ្នោត ខោនធី ផ្ញើតាមសំបុត្រ។